មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ
ផ្សព្វផ្សាយអត្ថប្រយោជន៍នៃការចងក្រងសហគមន៍កសិកម្មនិងពិភាក្សាតម្រង់ទិសផលិតកម្មដំណាំម្នាស់សម្រាប់ការនាំចេញ
ចេញ​ផ្សាយ ១៩ មិថុនា ២០២៥
19

រសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្មាំ២០២៥ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការី បានប្រជុំផ្សព្វផ្សាយអត្ថប្រយោជន៍នៃការចងក្រងសហគមន៍កសិកម្មនិងពិភាក្សាតម្រង់ទិសផលិតកម្មដំណាំម្នាស់សម្រាប់ការនាំចេញ ដល់ប្រជាកសិករនៅភូមិភ្នំ ភូមិតាអ៊ុយ ភូមិអំពិលជ្រុំ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ដោយមានអ្នកចូលរួម 
ចំនួន ៣៤រូប ក្នុងនោះស្រី ៧រូប។
សូមជម្រាបថា ខេត្តត្បូងឃ្មុំ មានផ្ទៃដីដាំដុះម្នាស់ ប្រមាណ ១៦៥ហិកតា ដោយទទួលបានបរិមាណផលប្រមាណ ៤ ៥០០តោន/ឆ្នាំ។
ក្នុងឳកាសនោះខ្ញុំនិងសហការី បានតម្រង់ទិសដូចតទៅ ៖
-បង្ហាញពីគោលការណ៍ការទាំង ១០ជំហាន នៃការអនុវត្តកសិកម្មល្អកម្ពុជា (Cam GAP) 
-ណែនាំពីបច្ចេកទេសការផលិត និងការប្រើប្រាស់ជីកំប៉ស្តិ៍ និងការដាំដុះដំណាំជីស្រស់ ដើម្បីកែលម្អជីជាតិដី
-អត្ថប្រយោជន៍នៃការបង្កើតសហគមន៍កសិកម្មទំនើប និងអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា យន្តការ ទិញរួម អនុវត្តរួម លក់រួម ដែលមានការគាំទ្រតាមរយៈកម្មវិធីគោល នយោបាយរបស់ រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់វិស័យកសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter