១.ស្ថានភាពភូមិសាស្រ្ត និងប្រជាសាស្រ្ត
ខេត្តត្បូងឃ្មុំ ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៤៤៥ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ មានចម្ងាយ ១៧២គ.ម ភាគឥសានពីរាជធានីភ្នំពេញ មានព្រំប្រទល់ខាងជើងជាប់ខេត្តក្រចេះ ខាងកើតជាប់ខេត្តតៃនីញនិងខេត្តប៊ិញភឿក នៃប្រទេសវៀតណាម ខាងត្បូងជាប់ខេត្តព្រៃវែង និងខាងកើតជាប់ខេត្តកំពង់ចាម គ្របដណ្តប់លើផ្ទៃដី ៥២៥០,៥១គីឡូម៉ែត្រក្រឡា ចែកចេញជាស្រុក ៦ ក្រុង ១ ដោយចែកជា ៦២ឃុំ និង ២សង្កាត់ ស្មើនឹង ៨៦៥ភូមិ ។ គិតត្រឹមឆ្នាំ២០១៥ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋ ១៨៥ ៨៥០គ្រួសារ មនុស្សរាយ ៨៤៤ ៨៥៣នាក់ ក្នុងនោះស្រី ៤២៨ ៨៣២នាក់។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសំណង់អគាររដ្ឋបាលខេត្ត មន្ទីរ អង្គភាព និងហេដ្ឋារចនាសម្ព័ន្ធទីក្រុងទីរួមខេត្ត កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧។ ខេត្តត្បូងឃ្មុំ មានព្រំប្រទល់ជាប់ជាមួយប្រទេសវៀតណាមក្នុងប្រវែង ១៤៣គ.ម ក្នុងនោះស្រុកមេមត់ប្រវែង ១០១គ.ម និងស្រុកពញាក្រែកប្រវែង ៤២គ.ម រួមមានច្រកអន្តរជាតិចំនួន ១ (ច្រកត្រពាំងផ្លុង) ច្រកទ្វេរភាគីចំនួន ២ រួមមាន ច្រកដារនិងច្រកទន្លេចាម ច្រកតំបន់ចំនួន ៣ រួមមាន ច្រកចាន់មូល ទន្លូង និងច្រកដូនរ័ត្ន។
២.តួនាទីនិងភារកិច្ចមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ
មន្ទីរកសិកម្មរាជធានី ខេត្ត ជាអង្គភាពថ្នាក់មូលដ្ឋានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានបេសកកម្មដឹកនាំ គ្រប់គ្រង និងធ្វើសកម្មភាពវិស័យកសិកម្មនៅក្នុងក្របខ័ណ្ឌរដ្ឋបាលរាជធានី ខេត្ត របស់ខ្លួន។
មន្ទីរកសិកម្មខេត្តមានមុខងារនិងភារកិច្ចដូចតទៅ ៖
៣.មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ មានខណ្ឌ ការិយាល័យជំនាញចំណុះឱ្យមន្ទីរ និងកសិកម្មស្រុកក្រុង ដូចខាងក្រោម៖
១. ការិយាល័យរដ្ឋបាល បុគ្គលិក
២. ការិល័យផែនការ គណនេយ្យ
៣. ការិយាល័យនីតិកម្មកកសិកម្ម
៤. ការិយាល័យផលិតកម្មនិងបសុព្យាបាល
៥. ការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម
៦. ការិយាល័យផ្សព្វផ្សាយកសិកម្ម
៧. ការិយាល័យគ្រឿងយន្តកសិកម្ម
៨. ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
៩. ការិយាល័យកសិឧស្សាហកម្ម
១០. ការិយាល័យកៅស៊ូ
១១. ខណ្ឌរដ្ឋបាលព្រៃឈើត្បូងឃ្មុំ
១២. ផ្នែករដ្ឋបាលព្រៃឈើមេមត់
១៣. ផ្នែករដ្ឋបាលព្រៃឈើត្បូងឃ្មុំ
១៤. សង្កាត់រដ្ឋបាលព្រៃឈើមេមត់
១៥. សង្កាត់រដ្ឋបាលព្រៃឈើក្រូចឆ្មារ
១៦. សង្កាត់រដ្ឋបាលព្រៃឈើតំបែរ
១៧. ខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ
១៨. ផ្នែករដ្ឋបាលជលផលត្បូងឃ្មុំ។
៤. រចនាសម្ព័ន្ធ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ