មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ
ពិនិត្យស្ថានភាពព្រៃលិចទឹកនិងដាក់ស្លាកហាមឃាត់ការបន្តរុករាន កាប់ឆ្ការឈូសឆាយ កាន់កាប់ដីព្រៃលិចទឹក
ចេញ​ផ្សាយ ១៩ មិថុនា ២០២៥
13

នាថ្ងៃ ទី៤ ខែមិថុនា ឆ្នាំ២០២៥ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញជលផល សហការជាមួយអាជ្ញាធរស្រុក ឃុំ កងកម្លាំងប្រដាប់អាវុធ អមដំណើរឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ចុះពិនិត្យស្ថានភាពព្រៃលិចទឹកនិងដាក់ស្លាកហាមឃាត់ការបន្តរុករាន កាប់ឆ្ការឈូសឆាយ កាន់កាប់ដីព្រៃលិចទឹក នៅស្រុកក្រូចឆ្មារ ខេត្តត្បួងឃ្មុំ។
ស្លាកសញ្ញាដែលបានតាំងបង្ហាញនាពេល ចង់ជូនដំណឹងថា ដីដែលទទួលរងការកាប់ឆ្ការឈូសឆាយរានកន្លងមក បានបញ្ជូនសំណុំរឿងទៅកាន់តុលាការរួចរាល់ ហើយសមត្ថកិច្ចរដ្ឋបាលជលផល កំពុងបន្តស្រាវជ្រាវរកជនបង្ក ដើម្បីចាប់ខ្លួន កសាងសំណុំរឿងបន្ថែមឲ្យទទួលទោសតាមច្បាប់។ 
ជនណាបន្តចូលកាន់កាប់ប្រើប្រាស់លើដីទាំងនោះ នឹងត្រូវក្លាយជាជនសង្ស័យចំពោះមុខច្បាប់។

ចំនួនអ្នកចូលទស្សនា
Flag Counter