នៅរសៀលថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដឹកនាំមន្ត្រីជំនាញ ចុះប្រគល់ពូជស្រូវសែនក្រអូប០១ ចំនួន ២ ៦៥០គ.ក្រដល់សមាជិកសហគមន៍កសិកម្មសាមគ្គីកក់ចំនួន ៥៣គ្រួសារដែលធ្លាប់ទទួលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតកន្លងមក សម្រាប់ប្រើប្រាស់លើផ្ទៃដី ៥១ហិកតា ដោយក្នុងមួយគ្រួសារទទួលបានពូជស្រូវចំនួន ៥០គក្រ នៅភូមិអង្គរលើ ឃុំដូនតី ស្រុកពញាក្រែក។
នាឱកាសនោះ លោកប្រធានមន្ទីរ បានផ្តល់ការណែនាំ តម្រង់ទិសកសិករដូចខាងក្រោម ៖
-ត្រូវសហការគ្នាក្នុងការផលិតស្រូវសែនក្រអូប០១ ស្របតាមបង្គុំបច្ចេកទេស ដើម្បីទទួលបានផលស្រូវមានស្តង់ដាររួម
-ត្រូវរៀបចំដីស្រែឲ្យបានរៀបស្មើល្អ ដើម្បីងាយ ស្រួលបញ្ចេញបញ្ចូលទឹក កាត់បន្ថយចំណាយ
-ត្រូវចូលរួមអនុវត្តយន្តការរួមរបស់សហគមន៍កសិកម្មទិញរួម អនុវត្តរួម លក់រួម ដើម្បីកាត់បន្ថយចំណាយ ទទួលស្តង់ដារ គុណភាណកសិផលជាក់លាក់ តម្លៃសមរម្យពីទីផ្សារ
-ត្រូវមានផែនការផលិតច្បាស់លាស់ ងាយស្រួលក្នុងការចចារនិង ធ្វើកិច្ចសន្យាផលិតកម្ម កសិកម្មជាមួយរោងម៉ាស៊ីន។
ទន្ទឹមនឹងនេះដែរ លោកប្រធានមន្ទីរ បានឲ្យកសិករត្រូវយកចិតទុកដាក់ក្នុងការសម្អាតពូជលាយក្នុងវាលស្រែ ដើម្បីអាចមានលទ្ធភាពផ្គង់ផ្គង់ពូជខ្លួនឯងសម្រាប់ឆ្នាំក្រោយ កាត់បន្ថយការចំណាយក្នុងកាទិញពូជ ស្រូវមកពីខាងក្រៅ។ ក្នុងការអនុវត្តផលិតកម្មគ្រាប់ពូជស្រូវនេះ កសិករត្រូវតែប្រកាន់ភ្ជាប់តាមបង្គុំបច្ចេកទេស តាមមន្ត្រីជំនាញ ដើម្បីធានាបាននូវគ្រាប់ពូជសុទ្ធល្អ។