ជួបពិភាក្សាជាមួយម្ចាស់សហគ្រាសកិនស្រូវ ប៊ូ សុខា នៅស្រុកអូររាំងឪ ក្នុងគោលបំណងសិក្សាពីតម្រូវទីផ្សារស្រូវចំណីពូជសែនក្រអូប
ចេញ​ផ្សាយ ០៤ មិថុនា ២០២៥
4

ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ លោកស្រី ឆោម ស្រីម៉ៅ ប្រធានការិយាល័យកសិឧស្សាហកម្ម បានសម្របសម្រួលនិងដឹកនាំថ្នាក់ដឹកនាំសហគមន៍កសិកម្មសាមគ្គីកក់ ចំនួន ៤រូប ចុះជួបពិភាក្សាជាមួយម្ចាស់សហគ្រាសកិនស្រូវ ប៊ូ សុខា នៅស្រុកអូររាំងឪ ក្នុងគោលបំណងសិក្សាពីតម្រូវទីផ្សារស្រូវចំណីពូជសែនក្រអូប។ 
ជាលទ្ធផល នៃកិច្ចពិភាក្សា គឺសហគមន៍និងម្ចាស់សហគ្រាសកិនស្រូវ មិនទាន់ឈានដល់ការចុះកិច្ចសន្យាទិញលក់ជាមួយគ្នានៅឡើយទេ  ដោយសារខាងសហគមន៍មិនធ្លាប់ដាំដុះស្រូវសែនក្រអូបលក់លើទីផ្សាពីមុន ប៉ុន្តែក្នុងឆ្នាំដំបូងគឺសហគមន៍សូមសាកល្បងដាំដុះស្រូវសែនក្រអូបទៅលទ្ធភាពនៃទំហំផលិតកម្មសិន ហើយសហគ្រាសកិនស្រូវនឹងទទួលទិញទាំងអស់ អោយតែគុណភាពស្រូវល្អ។ ម្យាងទៀត នាងខ្ញុំក៏បានយកស្រូវចំប៉ីស៧០ អោយម្ចាស់សហគ្រាសពិនិត្យមើលដែរ គាត់ចាប់អារម្មណ៍ខ្លាំងលើពូជស្រូវនេះ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter