នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ លោក លី ហាក់ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម រួមជាមួយលោក ឈាង ផល្លា ទីប្រឹក្សាសម្របសម្រួលកម្មវិធី ASPIRE-AT ខេត្តត្បូងឃ្មុំ ចុះប្រជុំផ្សព្វផ្សាយគោលគំនិតនៃការបង្កើតសហគមន៍កសិកម្មដល់អាជ្ញាធរនិងប្រជាពលរដ្ឋ នៅឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលមានការចូលរួមពីលោក ស៊ុំ រ៉ា អភិបាលរងស្រុកក្រូចឆ្មារ លោកអនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋចំនួន ៣៨នាក់ ក្នុងនោះស្រី ១៤នាក់ នៅសាលាឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម