កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីលក្ខខណ្ឌតម្រូវសម្រាប់ម្ចាស់ចម្ការទុរេននិងសហគ្រាសកែច្នៃ វេចខ្ចប់ទុរេនសម្រាប់ការនាំចេញទៅប្រទេសចិន
ចេញ​ផ្សាយ ០៧ ឧសភា ២០២៥
21

ព្រឹកថ្ងៃព្រហស្បតិ៍ ទី១​ ខែឧសភា ឆ្នាំ២០២៥ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីលក្ខខណ្ឌតម្រូវសម្រាប់ម្ចាស់ចម្ការទុរេននិងសហគ្រាសកែច្នៃ វេចខ្ចប់ទុរេនសម្រាប់ការនាំចេញទៅប្រទេសចិនដល់ម្ចាស់ចម្ការទុរេនក្នុងខេត្តត្បូងឃ្មុំនិងក្រុមហ៊ុនប្រមូលទិញទុរេនសម្រាប់នាំចេញទៅប្រទេសចិន ដែលមានអ្នកចូលរួមសរុប នាក់។
ម្ចាស់ចម្ការដែលមានបំណងដាំដុះទុរេនសម្រាប់គោលដៅនាំចេញ ត្រូវបំពេញលក្ខខណ្ឌ ៖
១- ចុះបញ្ជីចម្ការនៅអគ្គនាយកដ្ឋានកសិកម្ម
២- រៀបចំចម្ការ អនុវត្តតាមគោលការណ៍  " អនុវត្តកសិកម្មល្អ(GAP) "
៣- រៀបចំប្លង់ចម្ការដោយមានការទទួលស្គាល់ពីអង្គភាពមានសមត្ថកិច្ច។ 
ដោយឡែកក្រុមហ៊ុនកែច្នៃ វេចខ្ចប់ ក៏ត្រូវបំពេញកាតព្វកិច្ចចុះបញ្ជីក្រុមហ៊ុននាំចេញនៅអគ្គនាយកដ្ឋានកសិកម្មផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter