មន្តី្រជំនាញជលផលចុះល្បាត ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនានា នៅចំណុចបឹងទន្សោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ
ចេញ​ផ្សាយ ០៧ ឧសភា ២០២៥
17

ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ លោក ជាម ប៉ង នាយរងខណ្ឌ ដឹកនាំកម្លាំងខណ្ឌ សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងកម្លាំងយោធាភូមិភាគ២ សរុបចំនួន៦នាក់ បានចុះល្បាត ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនានា នៅចំណុចបឹងទន្សោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយបានរុះរើ បំផ្លាញចោល វត្ថុតាងនៅនឹងកន្លែង សម្រេចបាន១ករណី រួមមាន:
១-សម្រាស់ចំនួន ៤ដុំ ស្មើនឹង ៣៧៥មែក
២-អួនហ៊ុម រួមផ្សំដោយលូស្បៃមុងចំនួន ១វង់ ប្រវែង ៤០ម៉ែត្រ
៣-បង្គោលចម្រឹងចំនួន ១៥ដើម

ចំនួនអ្នកចូលទស្សនា
Flag Counter