ចុះផ្សព្វផ្សាយទស្សនទាននិងអត្ថប្រយោជន៍នៃការចងក្រងជាសហគមន៍កសិកម្ម ដល់ប្រជាកសិករក្នុងឃុំពាមជីលាំង
ចេញ​ផ្សាយ ០៧ ឧសភា ២០២៥
14

គោលបំណងនៃការជំរុញចងក្រងជា សហគមន៍កសិកម្ម ដើម្បីឲ្យកសិករចេះផលិតផងនិងចេះរកស៊ីផង
រសៀលថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះផ្សព្វផ្សាយទស្សនទាននិងអត្ថប្រយោជន៍នៃការចងក្រងជាសហគមន៍កសិកម្ម ដល់ប្រជាកសិករក្នុងឃុំពាមជីលាំង ដោយមានការអញ្ជើញចូលរួមពីលោកមេឃុំពាមជីលាំង លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកត្បូងឃ្មុំ មន្ត្រីកសិកម្មឃុំទាំងអស់ក្នុងស្រុកត្បូងឃ្មុំ។

ចំនួនអ្នកចូលទស្សនា
Flag Counter