ការដាក់ចេញកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល គាំទ្រឲ្យប្រជាកសិករ ចងក្រងជាសហគមន៍កសិកម្ម ក្នុងគោលបំណងឲ្យកសិករចេះផលិតផង និងចេះរកស៊ីផង ដើម្បីបង្កើនចំណូលពីផលិតកម្មកសិកម្មរបស់គាត់
ព្រឹកថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋានស្រុក ឃុំ ផ្សព្វផ្សាយពីទស្សនទាននិងអត្ថប្រយោជន៍នៃការចងក្រងសហគមន៍កសិកម្ម ដល់កសិករដាំដំណាំពោតក្រហមក្នុងឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម