ចុះផ្សព្វផ្សាយដល់កសិករអនុវត្តផលិតកម្មដំណាំស្រូវចំណី (ពូជសែនក្រអូប០១) និងផលិតកម្មគ្រាប់ពូជស្រូវសែនក្រអូប០១
ចេញ​ផ្សាយ ២១ មេសា ២០២៥
9

នៅរសៀលថ្ងៃអង្គារ ទី៨  ខែមេសា ឆ្នាំ២០២៥ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដឹកនាំសហការី ចុះជួបប្រជុំផ្សព្វផ្សាយដល់កសិករអនុវត្តផលិតកម្មដំណាំស្រូវចំណី (ពូជសែនក្រអូប០១) និងផលិតកម្មគ្រាប់ពូជស្រូវសែនក្រអូប០១ នៅសហគមន៍កសិកម្មសាមគ្គីកក់ ដែលមានអ្នកចូលរួម ៣០នាក់ ក្នុងនោះស្រី ៨នាក់ នៅភូមិក្រសោមសត្វ ឃុំកក់ ស្រុកពញាក្រែក។
នាឱកាសនោះ លោកប្រធានមន្ទីរ បានផ្តល់ការណែនាំ តម្រង់ទិសកសិករដូចខាងក្រោម ៖
-ត្រូវសហការគ្នាក្នុងការផលិតស្រូវសែនក្រអូប០១ ស្របតាមបង្គុំបច្ចេកទេស ដើម្បីទទួលបានផលស្រូវមានស្តង់ដាររួម
-ត្រូវរួមគ្នា ក្នុងការទិញពូជនិងជីកសិកម្ម ដើម្បីទទួលតម្លៃសមរម្យនិងមានគុណភាព
-ត្រូវរៀបចំដីស្រែឲ្យបានរៀបស្មើល្អ ដើម្បីងាយ ស្រួលបញ្ចេញបញ្ចូលទឹក កាត់បន្ថយចំណាយ
-ត្រូវមានផែនការផលិតច្បាស់លាស់ ងាយស្រួលក្នុងការចចារនិងធ្វើកិច្ចសន្យាផលិតកម្មកសិកម្មជាមួយរោងម៉ាស៊ីន។
ទន្ទឹមនឹងនេះដែរ លោកប្រធានមន្ទីរ បានឲ្យជ្រើស រើសកសិករដែលស្ម័គ្រចិត្តធ្វើបង្ហាញផលិតកម្មគ្រាប់ ពូជស្រូវសែនក្រអូប០១ ដើម្បីអាចមានលទ្ធភាពផ្គង់ផ្គង់ពូជសម្រាប់ឆ្នាំក្រោយ កាត់បន្ថយការចំណាយក្នុងកាទិញពូជស្រូវមកពីខាងក្រៅ។ ក្នុងការអនុវត្តផលិតកម្មគ្រាប់ពូជស្រូវនេះ កសិករត្រូវតែប្រកាន់ភ្ជាប់តាមបង្គុំបច្ចេកទេសតាមមន្ត្រីជំនាញ ដើម្បីធានាបាននូវគ្រាប់ពូជសុទ្ធល្អ។

ចំនួនអ្នកចូលទស្សនា
Flag Counter