ផ្សព្វផ្សាយពីអត្ថប្រយោជន៍ផលិតកម្មពូជស្រូវនិងកៀរគឲ្យប្រជាកសិករចេះផលិតពូជស្រូវដោយខ្លួនឯង
ចេញ​ផ្សាយ ០៩ មករា ២០២៥
27

រសៀលថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សហការជាមួយលោក សយ ទូច អភិបាលនៃគណៈអភិបាលស្រុកក្រូចឆ្មារ ជួបប្រជុំផ្សព្វផ្សាយពីអត្ថប្រយោជន៍ផលិតកម្មពូជស្រូវនិងកៀរគឲ្យប្រជាកសិករចេះផលិតពូជស្រូវដោយខ្លួនឯង នៅសាលាឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងនៃគណៈអភិបាល ស្រុកក្រូចឆ្មារ លោកមេឃុំ ក្រុមប្រឹក្សាឃុំរកាខ្នុរ លោកប្រធានការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម មេភូមិ ប្រជាកសិករសរុបចំនួន ៣៥នាក់។
ក្នុងឱកាសនោះ ក្រុមការងារ បានស្នើឲ្យបងប្អូនប្រជាកសិករ ត្រូវចងក្រងជាសហគមន៍កសិកម្មទំនើប ស្របតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនីតិកាលទី៧នៃរដ្ឋសភាព ដើម្បីប្រមូលផ្តុំកម្លាំងផលិតកម្មឲ្យមានមាត្រដ្ឋានសេដ្ឋកិច្ច ឈានទៅរកការរក្សាលំនឹងទីផ្សារកសិផល។

ចំនួនអ្នកចូលទស្សនា
Flag Counter