អបអរសាទរពិធីប្រារព្ធខួប១០០ឆ្នាំចម្ការចាស់ជាងគេនៅកម្ពុជានិងសម្ពោធ " ឧទ្យានបេតិកភ័ណ្ឌកៅស៊ូ តេជោ-ធិបតី
ចេញ​ផ្សាយ ២០ ធ្នូ ២០២៤
42

នៅព្រឹកថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងបរិវេណចម្ការកៅស៊ូជុប ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ អបអរសាទរពិធីប្រារព្ធខួប១០០ឆ្នាំចម្ការចាស់ជាងគេនៅកម្ពុជានិងសម្ពោធ " ឧទ្យានបេតិកភ័ណ្ឌកៅស៊ូ តេជោ-ធិបតី  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ឯកឧត្តមអភិបាលរងខេត្តត្បូងឃ្មុំ លោកឧកញ៉ាអគ្គនាយក លោក លោកស្រីតំណាងក្រុមហ៊ុនចមការកៅស៊ូរដ្ឋ ឯកជន មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងការអញ្ជើញចូលរួមរបស់បងប្អូនកម្មករ ចម្ការកៅស៊ូ មកពីគ្រប់ខេត្តទូទាំងប្រទេស សរុបប្រមាណ ៣៥០នាក់ 
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានគ្រប់់លំដាប់ថ្នាក់និងក្រុមហ៊ុន សុភក្តិនីកា ដែលបង្កលក្ខណៈឲ្យបានរៀបចំកម្មវិធីនេះឡើងនៅនឹងទីតាំងនេះផ្ទាល់ ថ្លែងអំណរគុណដល់ក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយសូមថ្លែងអំណរគុណដល់បណ្តាក្រុមហ៊ុន ដែលបានជួយឧបត្ថម្ភ គាំទ្រ ដល់ការបង្កើតព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter