នាព្រឹកថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០២៤ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងបណ្តុះបណ្តាលស្តីពី បច្ចេកទេសកសិកម្មសមស្របនិងឱកាសការងារដល់យុវជននៅស្នាក់ការ សសយក ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ឌុង អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។
កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមកិច្ចសហការរវាង គ្លីនិកកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សសយកខេត្តត្បូងឃ្មុំ សមាគមសិស្ស និស្សិត បញ្ញាវន្តក្មេងវត្តខេត្តត្បូងឃ្មុំ ដែលមានសិក្ខាកាមចូលរួម មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងសហគមន៍័កសិកម្ម និស្សិតសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ យុវជន សសយក និងយុវជនសមាគមសិស្ស និស្សិត បញ្ញាវន្តក្មេងវត្ត សរុប ២៣០នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម