ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ខណ្ឌ រដ្ឋបាលជលផលត្បូងឃ្មុំ សហការជាមួយកម្លាំងសមត្ថកិច្ចអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសតាមភូមិសាស្ដ្រដងទន្លេមេគង្គ នៅចំណុចមុខប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំជីរោទិ៍ទី១ និងចំណុចមុខវត្តរការធំ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កម្លាំងសមត្ថកិច្ចបានរុះរើ និងបំផ្លាញចោលវត្ថុតាងមួយចំនួនរួមមាន ៖
-លូស្បៃមុងបានចំនួន ៧មាត់
-របាំងស្បៃមុងប្រវែង ៣៧៥ម៉ែត្រ
-បង្កោលចម្រឹងចំនួន ១៥៦ដើម និង
-ចាក់លែងកូនត្រីចម្រុះចំនួនប្រមាណ ១៥គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម