ផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងលើការផ្តល់ហិរញ្ញប្បទានបៃតងនិងយន្តការចែករំលែកហានិភ័យ និងបង្ហាញពីអត្ថប្រយោជន៍ឡជីវឧស្ម័ន
ចេញ​ផ្សាយ ១៩ កញ្ញា ២០២៤
34

ព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹង ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានអង្គភាពអនុវត្តគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន ថ្នាក់ខេត្ត ដឹកនាំសហការី ផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងលើការផ្តល់ហិរញ្ញប្បទានបៃតងនិងយន្តការចែករំលែកហានិភ័យ និងបង្ហាញពីអត្ថប្រយោជន៍ឡជីវឧស្ម័ន ដល់អាជ្ញាធរមូលដ្ឋាននិងសមាជិកសហគមន៍កសិកម្ម និងបានចែកខិតប័ណ្ណស្តីពីយន្តការណ៍ចែករំលែកហានិភ័យនៃការប្រែប្រួលអាកាសធាតុ និងហិរញ្ញប្បទានបៃតងសម្រាប់ខ្សែច្រវាក់ផលិតកម្មកសិកម្ម បានចំនួន ១៣០ច្បាប់ ដល់អ្នកចូលរួមចំនួន ១៣០នាក់ ក្នុងនោះស្រី ២០នាក់ នៅឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ចំនួនអ្នកចូលទស្សនា
Flag Counter