ព្រឹកថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤ នៅបរិវេណវត្តដូនម៉ៅក្រោម ភូមិដូនម៉ៅ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទន្លេបិទសែនជ័យ ដោយបានអនុម័តលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងសហគមន៍ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលសហគមន៍ គណៈកម្មាធិការត្រួតពិនិត្យសហគមន៍ ក្រោមអធិបតីភាពលោក សេង សុខឿន អភិបាលនៃគណៈអភិបាលស្រុកត្បូងឃ្មុំនិងលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងមានការចូលរួមពីលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកត្បូងឃ្មុំ ក្រុមប្រឹក្សាឃុំទន្លេបិទ និងប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចូលរួមបង្កើតសហគមន៍កសិកម្មសរុប ១៥០នាក់។ ការរៀបចំសម្របសម្រួលបង្កើតសហគមន៍កសិកម្មទន្លេបិទសែនជ័យ ដោយកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទនិងទីផ្សារកសិកម្មរបស់រាជរដ្ឋាភិបាល ដែលដឹកនាំសម្របសម្រួលអនុវត្តដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម