នៅរសៀលថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤ នៅអាគារឃ្លាំងសហគមន៍កសិកម្មសាមគ្គីតំបែរ បានរៀបចំពិធីចុះហត្ថលេខាកិច្ចសន្យាផលិតកម្មកសិកម្មទិញ លក់ស្វាយកែវរមៀតរវាងសហគមន៍កសិកម្មសាមគ្គីតំបែរនិងក្រុមហ៊ុន ស៊ីស្សិនហ្រ្វេស(ខេមបូឌា)ឯ.ក ក្រោមអធិបតីភាពលោក ជា សាំងដូណា ប្រធាននាយកដ្ឋានសហគមន៍អភិវឌ្ឍន៍កសិកម្ម លោកស្រី យេ វណ្ឌី អភិបាលរងនៃគណៈអភិបាលស្រុកតំបែរ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ លោក ភួង តារា ប្រធានក្រុមទីប្រឹក្សានៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីក្រុមប្រឹក្សាឃុំសេដា គូភាគីទាំងសងខាងនិងសមាជិក សមាជិកាសហគមន៍កសិកម្មសាមគ្គីតំបែរ តំណាងធនាគារ ក្រុមហ៊ុនធានារ៉ាប់រង ប្រជាកសិករមកពីបណ្តាខេត្តពាក់ព័ន្ធស្វាយកែវរមៀត សរុប ៧៥នាក់។
តាមខ្លឹមសារកិច្ចសន្យា ក្រុមហ៊ុន នឹងទទួលទិញស្វាយបរិមាណ ២៤តោន/ថ្ងៃ ជាប្រភេទស្វាយមានស្តង់ដារជាក់លាក់។
កម្មវិធីនេះប្រព្រឹត្តទៅបានដោយមានការគាំទ្រពីគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម