បច្ចេកទេសបន្ថែមដល់កសិករអនុវត្តបង្ហាញផលិតកម្មពូជដំណាំដំឡូងមី និងបានផ្ដល់កន្ទ្រៃសម្រាប់កាត់រំលស់ដើមពូជមានជំងឺ
ចេញ​ផ្សាយ ២៨ សីហា ២០២៤
53

ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ លោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះពិនិត្យ និងផ្ដល់បច្ចេកទេសបន្ថែមដល់កសិករអនុវត្តបង្ហាញផលិតកម្មពូជដំណាំដំឡូងមី និងបានផ្ដល់កន្ទ្រៃសម្រាប់កាត់រំលស់ដើមពូជមានជំងឺ និងលូតលាស់មិនល្អក្នុងចម្ការ ជាសមាជិកសហគមន៍កសិកម្មបៃតងគោកស្រុក ចំនួន៣បង្ហាញ នៅឃុំគោកស្រុក ស្រុកតំបែរ។
-ជួបប្រជុំពិភាក្សារៀបចំផែនការផលិតដំឡូងមីចំណិតសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនារដូវប្រមូលផលខាងមុខ ដោយមានការចូលរួមពីមន្ត្រីកសិកម្មឃុំគោកស្រុក លោកប្រធានសហគមន៍ និងសមាជិកចំនួន៦រូប ស្រី១រូប។

ចំនួនអ្នកចូលទស្សនា
Flag Counter