ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ លោក ហេង បូរ៉េន នាយផ្នែករដ្ឋបាលជលផលពញាក្រែក និងកញ្ញា យីន ចាន់ធៀង នាយរងផ្នែករដ្ឋបាលជលផលត្បូងឃ្មុំ ដឹកនាំកម្លាំងសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ សហការជាមួយកម្លាំងគណៈកម្មការសហគមន៍នេសាទបឹងក្រពិត ចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុចភូមិសាស្រ្តបឹងក្រពិត ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ប្រទះឃើញមានការនេសាទដោយឧបករណ៍នេសាទខុសច្បាប់(ស្បៃមុង) ក្រុមការងារបានរុះរើរបំផ្លាញចោលវត្ថុតាង ចោលនៅនឹងកន្លែងរួមមាន ៖
-លូស្បៃមុង ចំនួន ១៤ មាត់
-របាំងស្បៃមុង ប្រវែង ៣៦០ម៉ែត្រ
-បង្គោលចម្រឹង ចំនួន ២៨៥ដើម
-បានចាក់លែងកូនត្រីចម្រុះ
ចំនួន ១៥ គីឡូក្រាម ស្មើ១ករណី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម