សហគមន៍កសិកម្ម នឹងប្រមូលផ្តុំកម្លាំងផលិតស្របតម្រូវការរបស់ស្តង់ដារទីផ្សារ ស្ថេរភាពថ្លៃ និងនិរន្តរភាពទីផ្សារ
ចេញ​ផ្សាយ ២៨ សីហា ២០២៤
25

រសៀលថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងេជាប្រធានអង្គភាពអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទនិងពាណិជ្ជកម្មកសិកម្មខេត្តត្បូងឃ្មុំ បានចុះសម្របសម្រួលរៀបចំសេចក្តីព្រាងលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងសហគមន៍កសិកម្ម នៅភូមិដូនម៉ៅក្រោម ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានលើកឡើងពីកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា សម្រាប់វិស័យកសិកម្មគឺការបង្កើតសហគមន៍កសិកម្មទំនើប ក្នុងគោលបំណងប្រមូលផ្តុំកម្លាំងផលិតតម្រូវតាមស្តង់ដារទីផ្សារ ស្ថេរភាពថ្លៃ និរន្តរភាពទីផ្សារនិងការដាក់មន្ត្រីកសិកម្មឃុំនៅទូទាំងប្រទេស ដើម្បីបង្ខិតសេវាបច្ចេកទេសកសិកម្មកាន់តែជិតដល់កសិករនិងដោះស្រាយបញ្ហាប្រឈមបានទាន់ពេលវេលា។

ចំនួនអ្នកចូលទស្សនា
Flag Counter