ផ្សព្វផ្សាយពីករណីរុយសនិងដង្កូវមូរស្លឹកលើដំណាំស្រូវនិងវិធានការកម្ចាត់ដល់កសិករនៅឃុំអញ្ចើម ស្រុកត្បូងឃ្មុំ
ចេញ​ផ្សាយ ២៩ កក្កដា ២០២៤
44

ព្រឹកថ្ងៃសៅរ៍ ទី១៣ ខែកក្កដា​ ឆ្នាំ២០២ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំដឹកនាំមន្ត្រីជំនាញ សហការជាមួយមន្ត្រីនាយកដ្ឋានការពារដំណាំនៃអគ្គនាយកដ្ឋានកសិកម្ម ផ្សព្វផ្សាយពីករណីរុយសនិងដង្កូវមូរស្លឹកលើដំណាំស្រូវនិងវិធានការកម្ចាត់ដល់កសិករនៅឃុំអញ្ចើម ស្រុកត្បូងឃ្មុំ និងឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
សូមជម្រាបជូនថា រុយស ដែលបានរាតត្បាតលើដំណាំស្រូវកណ្តាលនិងស្រូវធ្ងន់ បានថមថយស្ទើរ៧០%ហើយ បន្ទាប់ពីមានការចូលរួមបាញ់ថ្នាំកម្ចាត់របស់បងប្អូនប្រជាកសិករ។ តែករណីរុយសនិងដង្កូវមូរស្លឹករួមគ្នា បានបន្តមករាតត្បាតលើដំណាំស្រូវស្រាលដើមរដូវវិញ ដែលស្រូវស្ថិតក្នុងដំណាក់កាលផ្កា កកើតកួរ ដែលអាចធ្វើឲ្យទិន្នផលស្រូវធ្លាក់ចុះពី១០ទៅ៣០%។ ដំណាក់កាលផ្កា កកើតកួរនេះ យើងពិបាកមានវិធានការបាញ់ថ្នាំកម្ចាត់នោះទេ។
ដូច្នេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលរុយសនិងដង្កូវមូរស្លឹកនេះបានទាន់ពេលវេលា សង្គ្រោះដំណាំស្រូវ កសិករ ត្រូវចុះមើលស្រែជាប្រចាំ ដោយចុះទៅក្នុងស្រែវាស់ស្លឹកស្រូវ មិនមែនគ្រាន់តែឈរមើលពីលើភ្លឺនោះទេ។ ករណីពិនិត្យឃើញមានរុយស ឬ ដង្កូវមូរស្លឹក ត្រូវពិគ្រោះយោបល់ជាបន្ទាន់ជាមួយមន្ត្រីកសិកម្មឃុំ ឬ មន្ត្រីជំនាញតាមទូរស័ព្ទលេខ ០៩៧ ៧១១ ៧៣ ៤៦/០៨៨ ៩៥៥ ៥៣ ៣២/០៨៨ ៥៣ ៥១ ៣៣៣/០៩៧ ៧៥ ២៤ ៥៩០។

ចំនួនអ្នកចូលទស្សនា
Flag Counter