ចុះពិនិត្យចំការដំឡូងមីរបស់កសិករ ដែលរងការប៉ះពាល់ និងខូចខាត និងណែនាំបច្ចេកទេសក្នុងកម្ចាត់ដង្កូវហ្វូង
ចេញ​ផ្សាយ ១៧ មិថុនា ២០២៤
61

ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤
 
-លោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម
-បានចុះពិនិត្យចំការដំឡូងមីរបស់កសិករ ដែលរងការប៉ះពាល់ និងខូចខាត និងណែនាំបច្ចេកទេសក្នុងកម្ចាត់ដង្កូវហ្វូង នៅភូមិគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយបានសហការជាមួយ៖
-លោក ស៊ន លីហ៊ាង ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកតំបែរ
-លោកស្រី សាយ ដាលីន មន្ត្រីកសិកម្មឃុំគោកស្រុក
-លោក តេន ទុំ ប្រធានសហគមន៍កសិកម្មបៃតងគោកស្រុក ដោយមានការចូលរួមលោកអនុភូមិ កសិករសរុប ៧ រូប ក្នុងនោះ ស្រី ២រូប

-កសិករឈ្មោះ កិះ ស្រីឌួង ចំការ ០,៧០ហិកតា រងការបំផ្លាញ ខូចខាត់ទាំងស្រុង
-កសិករឈ្មោះ ចក់ រិទ្ធី ចំការ ១,៣០ហិកតា កំពុងរងផលប៉ះពាល់
-បានណែនាំកសិករពីវិធានការការពារ និងកម្ចាត់ដូចខាងក្រោម៖
១.ចុះពិនិត្យចម្ការជាប្រចាំ
២.សម្អាតស្មៅនៅជុំវិញនិងក្នុងចម្ការជាប្រចាំ
៣.ចុះពិនិត្យតាមដាននូវវត្តមានសត្វមានប្រយោជន៍ ដូចជាស្រមោច ខ្មូតកន្ទុយពីរ ពីងពាងជាដើម
៤.ជីកចង្អូរនៅតាមព្រំចម្ការរួចរោយផេះ
៥.ប្រសិនបើចាំបាច់ ត្រូវប្រើប្រាស់ថ្នាំកសិកម្មឲ្យបានត្រឹមត្រូវ តាមបច្ចេកទេស ប្រើប្រាស់ថ្នាំកសិកម្ម ដែលមានធាតុសកម្ម សាយភើមេទ្រីន (Cypermethrin) អាបាមិកទីន (Abamectin) ក្លរពីរីហ្វូល (Chlorpyrifos ដែនតាមេទ្រីន (Deltamethrin) អេបាមិកទីន បង់ហ្សូអែត (Emamectin Benzoate) និងផ្សេងៗទៀត ។

ចំនួនអ្នកចូលទស្សនា
Flag Counter