បណ្តុះបណ្តាលសាលារៀនកសិករស្តីពី កសិកម្មវៃឆ្លាតធន់នឹងអាកាសធាតុ (CSA) លើដំណាំពោតក្រហម ក្នុងគម្រោងខ្សែច្រវាក់ដោយភាតរ:បរិស្ថាន
ចេញ​ផ្សាយ ១២ មិថុនា ២០២៤
67

នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤

-លោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម  និងលោកស្រី ហី សុខហាន អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម

ចុះបណ្តុះបណ្តាលសាលារៀនកសិករស្តីពី កសិកម្មវៃឆ្លាតធន់នឹងអាកាសធាតុ (CSA) លើដំណាំពោតក្រហម ក្នុងគម្រោងខ្សែច្រវាក់ដោយភាតរ:បរិស្ថាន នៅភូមិស្វាយដំណាក់ ឃុំជំនីក ស្រុកក្រូចឆ្មារ មានកសិករចូលរួមសរុប ៣០រូប ក្នុងនោះស្រី ១៥រូប ទទួលបានលទ្ធផលដូចខាងក្រោម៖

-បង្ហាញពីគោលបំណងនៃវគ្គបណ្តុះបណ្តាល
-បានធ្វើPre-test
-បានជ្រើសរើសកសិករសម្រាប់ធ្វើបង្ហាញលើដំណាំពោតក្រហម ចំនួន ១រូប 
-បង្ហាញគោលការណ៍គ្រឹះនៃការអនុវត្តកសិកម្មវៃឆ្លាតធន់នឹងអាកាសធាតុ
-បង្ហាញពីលក្ខណៈរូបសាស្ត្រ និងដំណាក់កាលរបស់ដំណាំពោតក្រហម 
-ការជ្រើសរើសពូជពោតក្រហម។

ចំនួនអ្នកចូលទស្សនា
Flag Counter