បានចុះត្រួតពិនិត្យនិងសិក្សាស្រាវជ្រាវករណីដង្កូវតោងដើមកៅស៊ូ និងសុីស្លឹកក្រញូងហៃណាន ស្ថិតនៅក្នុងស្រុកមេមត់
ចេញ​ផ្សាយ ១២ មិថុនា ២០២៤
88

នាថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៤
លោក យឹង សុកគង់ ប្រធានការិយាល័យកៅស៊ូ និងលោក ឈឹម ដាវុធ អនុប្រធានការិយាល័យកៅស៊ូ 
បានសហការណ៍ជាមួយលោកប្រធានការិយាល័យកសិកម្មស្រុកមេមត់ និងលោកជំទប់ទី១ឃុំទន្លូង 
បានចុះត្រួតពិនិត្យនិងសិក្សាស្រាវជ្រាវករណីដង្កូវសុីស្លឹកក្រញូងហៃណាន ក្នុងចម្ការកសិករឈ្មោះ ស៊ុន ឡៃហេង ស្ថិតក្នុងឃុំទន្លូង
- មានដង្កូវចុះវាយលុកកាលពីថ្ងៃ ០៩ ខែ មិថុនា ឆ្នាំ២០២៤ នៅពេលយប់ លើដំណាំក្រញូងហៃណាន ចំនួន ៥ហិកតា ត្រូវបានស៊ីបំផ្លាញស្លឹកគ្មានសល់ ហើយដំណាំកៅស៊ូ មានចំនួន១០ហិកតា ដែលនៅជាប់គ្នានឹងចម្ការក្រញូង ដង្កូវតោងពេញដើមកៅស៊ូដែលនៅជិតប្រមាណប្រហែលបីទៅបួនជួរ តែមិនមានការបំផ្លាញទៅលើដើមកៅស៊ូ ក៏ដូចជាស្លឹក ឬត្រួយកៅស៊ូទេ។ ម្ចាសចម្ការកៅស៊ូនិងក្រញូងបានបាញ់ថ្នាំកម្ចាត់ដង្កូវលើដើមក្រញូងរួចរាល់ហើយនៅព្រឹកថ្ងៃ១១ ខែមិថុនា ឆ្នាំ២០២៤ ខ្លះក៏ងាប់ខ្លះទៀតក៏មិនងាប់ដោយសារគាត់បាញ់មិនដល់ចុងស្លឹកក្រញូង។ ក្រុមការងារក៏បានណែនាំឲ្យគាត់ប្រើប្រាស់ថ្នាំកំចាត់ដង្កូវប្រភេទជម្រាប់វិញ និងប្ដូទៅជាប្រើប្រាស់ម៉ាស៊ីនបាញ់ថ្នាំវិញទើបមានកំលាំងខ្លាំងបាញ់បានខ្ពស់។

ចំនួនអ្នកចូលទស្សនា
Flag Counter