សហគមន៍កសិកម្ម នឹងជួយបង្កើតឲ្យមានមុខរបរទាំងសហគមន៍ខ្លួនឯង ទាំងសមាជិក និងបង្កើតការងារ
រសៀលថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០២៤ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត្បូងឃ្មុំ បានជួបសំណេះសំណាលថ្នាក់ដឹកនាំនិងសមាជិក សមាជិកាសហគមន៍កសិកម្មតារាមចុងជាចមានជ័យ នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំនិងបានណែនាំតម្រង់ទិសក្នុងការបង្កើតមុខរបរនិងការងារក្នុងសហគមន៍ តាមរយៈធនធានដែលសហគមន៍មានស្រាប់ ដូចជា គោ មាន់ ស្វាយចន្ទី ដំឡូងមី កៅស៊ូ ស្រូវ ជាដើម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម