ថ្ងៃទី២៤/៥/២០២៤
លោក យូ តាំងហ៊ី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពី មន្ដ្រីការិ.កសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកមេមត់ លោក មេឃុំ និងជំទប់ ឃុំកំពាន់ បានចពិនិត្យស្ថានភាពដំណាំដំឡូងមី និងតម្រង់ទិសបច្ចេកទេសក្នុងការដាំដុះដំណាំដំឡូងមី ក្នុងឱកាសនោះដែរ លោក គូ ឆេង មន្ដ្រី
ការិ.កសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកមេមត់ បានរាយការថា ស្រុកមេមត់ មានផ្ទៃដីដាំដំណាំដំឡូងមី ១៣ ៤៥០ហិកតា មកដល់ពេលនេះ អនុវត្តបាន
១០ ៤៥០ហិកតា ស្មើ ៧៧,៧០% ក្នុងនោះឃុំ កំពាន់ មានផ្ទៃដីដាំដំណាំដំឡូងមី ១ ១៧៥ហិកតា មកដល់ពេលនេះ អនុវត្តបាន ១ ០៧៥ហិកតា ស្មើ ៩១%។ បន្ទាប់មកបានចុះពិនិត្យចម្ការកសិករផ្ទាល់
នៅភូមិកំពាន់ និងភូមិលោ ដោយណែនាំបច្ចេកទេសមួយចំនួន ÷
-កាត់កំណាត់ពូជឲ្យបានយ៉ាងតិច២តឹក
-កាត់កំណាត់ពូជមិនឲ្យបែកសំបក
-ដោយដាំកាត់កំណាត់ពូជឲ្យបានពាក់កណ្ដាលទៅក្នុងដី
-និងបានបង្ហាញពីមូលហេតុទាំងនេះ។
ចំពោះស្ថានភាពដំឡូងមីដែលបានដាំរួចមានការដុះលូតលាស់ល្អ ទាំងការដាំដេក(កប់) និងការដាំបញ្ឈរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម