អនុវត្តតាមផែនការសកម្មភាពនៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាននៃក្រសួងកសិកម្ម
ចេញ​ផ្សាយ ១៧ ឧសភា ២០២៤
95

ប្រគល់ពូជនិងជី សម្រាប់កសិករអនុវត្តបង្ហាញពូជដំឡូងមីធន់នឹងជំងឺនិងបង្គុំបច្ចេកទេសកសិកម្មថ្មី
ព្រឹកថ្ងៃទី១៣  ខែឧសភា ឆ្នាំ២០២៤ អនុវត្តតាមផែនការសកម្មភាពនៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាននៃក្រសួងកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំនិងជាប្រធានក្រុមអនុវត្តគម្រោងថ្នាក់ខេត្ត និងសហការី បានប្រគល់ពូជដំឡូងមី ជីកសិកម្ម ដល់កសិករសហការអនុវត្តបង្ហាញផលិកម្មពូជចំនួន ១៥គ្រួសារ លើផ្ទៃដី ១៥ហិកតា មកពីស្រុកតំបែរ ក្រូចឆ្មារ ត្បូងឃ្មុំ និងស្រុកមេមត់។ 
តាមការរៀបរាប់របស់លោក ង៉ែត សំបឿន មន្ត្រីអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឲ្យដឹងថា យោងតាមផែនការ ឆ្នាំ២០២៤នេះ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ត្រូវបន្តធ្វើបង្ហាញពីផលិតកម្មពូជដំឡូងមី ចំនួន ១៥បង្ហាញ ដែលជាពូជមានសុខភាពល្អ ធន់នឹងជំងឺ ធន់នឹងអាកាសធាតុ និងផ្តល់ផលល្អ។ គោលបំណងនៃការធ្វើបង្ហាញ ៖
១.ជំរុញអនុវត្តបង្គុំបច្ចេកទេសកសិកម្មថ្មី ដើម្បីបង្ហាញពីប្រសិទ្ធភាពនៃបច្ចេកទេសដាំដុះដំឡូងមី ២.ជំរុញឲ្យកសិករមានការយល់ដឹងពីការជ្រើសរើសពូជល្អ តាមរយៈការផ្តល់ពូជដំឡូងមីដែលមានគុណភាពល្អ ធន់នឹងជំងឺ ទទួលទិន្នផលខ្ពស់ ហើយធន់ទៅនឹងអាកាសធាតុ
៣.ចូលរួមចំណែកក្នុងការពង្រឹងប្រពន្ធ័ផលិតកម្មពូជនិងការផ្គត់ផ្គង់ពូជដំឡូងមីប្រកបដោយនិរន្តរភាព។៤.តម្រង់ទិសឲ្យកសិករចេះផលិតពូជល្អសម្រាប់ខ្លួនឯងនិងផ្សព្វផ្សាយចែកចាយបន្តដល់កសិករក្នុងសហគមន៍ និងតំបន់ខ្លួនឯង ដើម្បីបង្កើនចំណូលនិងកាត់បន្ថយចំណាយផលិតកម្ម។
ក្នុងឱកាសនោះ ក៏មានការចែករំលែកបទបីសោធន៍ជោកជ័យរបស់កសិករអនុវត្តបង្ហាញផលិតកម្មពូជដំឡូងមីឆ្នាំ២០២៣។
បន្ថែមទៀតនោះ លោកប្រធានមន្ទីរ បានផ្តល់អនុសាសន៍មួយចំនួន ៖
-សូមចូលរួមអនុវត្តពេញលេញបង្គុំបច្ចេកទេសដែលមន្ត្រីបច្ចេកទេសបានណែនាំជាប្រចាំ
-ត្រូវកត់ត្រាពេលវេលាដាំដុះ ការប្រើប្រាស់ជី បាញ់ថ្នាំសម្លាប់ស្មៅ សត្វល្អិត ជំងឺ និងបញ្ហាផ្សេងៗ ដែលកើតឡើង។

ចំនួនអ្នកចូលទស្សនា
Flag Counter