នៅផ្ទះសំណាក់ ភីអេនធី ផាលេស ត្បូងឃ្មុំ ព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ អង្គភាពអនុវត្តគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាននៃមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍នៃការបង្កើតក្រុមផលិតដល់សហគមន៍កសិកម្ម ក្រោយអធិបតីភាព លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំនិងជាប្រធានអង្គភាពអនុវត្តគម្រោងខ.ផ.ភ ថ្នាក់ខេត្ត ដែលមានសិក្ខាកាមជាថ្នាក់ដឹកនាំសហគមន៍កសិកម្មចូលរួមចំនួន ២៥នាក់ ក្នុងនោះស្រីចំនួន ៧នាក់។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងក្នុងគោល បំណងផ្តល់ចំណេះដឹងពីរបៀបរៀបចំ និងដំណើរការក្រុមផលិត កម្មដំណាំ ស្ថិតក្រោមឆ័ត្រសហគមន៍កសិកម្ម ដើម្បីគាំទ្រដល់មុខរបរទីផ្សាររបស់សហគមន៍កសិកម្ម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម