ផលិតកម្មកសិកម្មនិងទទួលការគាំទ្រហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច នៅសហគមន៍កសិកម្មតំបែររុងរឿងនិងសហគមន៍កសិកម្មកសិករតំបែរ
ចេញ​ផ្សាយ ០២ ឧសភា ២០២៤
87

ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ លោកប្រធានមន្ទីរ បានដឹកនាំសហការី ចុះពិភាក្សាវាយតម្លៃជ្រើសរើសសហគមន៍កសិកម្ម ដែលនឹងចូលរួមធ្វើបង្ហាញផលិតកម្មកសិកម្មនិងទទួលការគាំទ្រហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច នៅសហគមន៍កសិកម្មតំបែររុងរឿងនិងសហគមន៍កសិកម្មកសិករតំបែរ ក្នុងគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឃុំតំបែរនិងឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ 
ក្នុងដំណើរចុះពិនិត្យនេះ ក្រុមការងារ បានបង្ហាញនិងណែនាំតម្រង់ទិសដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម ៖
-ការផ្តល់ប្រាក់កម្ចីអត្រាការប្រាក់ទាបដែលជាការគិតគូររបស់រាជរដ្ឋាភិបាល សម្រាប់ដោះស្រាយទុនជូនសហគមន៍កសិកម្មនិងកសិករដែលមានបំណងពង្រីកមុខរបរកសិកម្ម
-សហគមន៍កសិកម្ម ត្រូវពង្រឹងរចនាសម្ព័ន្ធក្រុមប្រឹក្សាភិបាលសហគន៍កសិកម្ម ជាពិសេសលើកទឹកចិត្តឲ្យស្ត្រីចូលរួមយោបល់និងធ្វើការសម្រេចចិត្ត
-រៀបចំក្រុមផលិតកម្ម សេវាកម្ម អាជីវកម្ម តាមប្រភេទផលិតផល ការចិញ្ចឹមសត្វ ដូចជា ដំឡូងមី ស្វាយចន្ទី ស្រូវ ម្រេច ឈើហូបផ្លែ…
-សហគមន៍កសិកម្ម ត្រូវផ្តោតលើការប្រកួតប្រជែងតម្លៃលើទីផ្សារ តាមរយៈគុណភាព សុវត្ថិភាព និងកាត់បន្ថយថ្លៃដើមផលិត
-រៀបចំកិច្ចសន្យាផលិតកម្មកសិកម្ម ទាំងការទិញលក់កសិផលនិងការទិញលក់ធាតុចូលកសិកម្ម គឺអនុវត្តគោលការណ៍ ផលិតរួម ទិញរួម។

ចំនួនអ្នកចូលទស្សនា
Flag Counter