មានផែនការអាជីវកម្មច្បាស់លាស់ នឹងទទួលបានឱកាសកម្ចីដែលមានអត្រាការប្រាក់ទាបពីគម្រោងនានារបស់រាជរដ្ឋាភិបាល
ចេញ​ផ្សាយ ៣០ មេសា ២០២៤
78

មានផែនការអាជីវកម្មច្បាស់លាស់ នឹងទទួលបានឱកាសកម្ចីដែលមានអត្រាការប្រាក់ទាបពីគម្រោងនានារបស់រាជរដ្ឋាភិបាល
រសៀលថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ដដែល លោកប្រធានមន្ទីរ បានដឹកនាំសហការីចុះជួបពិនិត្យនិងតម្រង់ទិសបច្ចេកទេសចិញ្ចឹមមាន់ដល់កសិករជាសហគមន៍កសិកម្មបៃតងគោកស្រុក ដែលទទួលបានឥណទានពីរាជរដ្ឋាភិបាលតាមរយៈគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចិញ្ចឹមមាន់សាច់ នៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ 
ក្នុងដំណើរចុះពិនិត្យនេះ លោកប្រធានមន្ទីរ បានតម្រង់ទិសដល់កសិករ ត្រូវយកចិត្តទុកដាក់ក្នុងការថែទាំមាន់ផ្តោតល់ចំណី វាក់សាំង និងចិញ្ចឹមមាន់ជាដំណាក់កាល ដើម្បីបានមាន់លក់ជាប្រចាំ។ ការផ្តល់ប្រាក់កម្ចីអត្រាការប្រាក់ទាបនេះ ជាការគិតគូររបស់រាជរដ្ឋាភិបាល សម្រាប់ដោះស្រាយជូនកសិករដែលមានបំណងពង្រីករបរកសិកម្ម តែជួបបញ្ហាខ្វះទុន។

ចំនួនអ្នកចូលទស្សនា
Flag Counter