សហគមន៍កសិកម្ម មានឱកាសច្រើនក្នុងការក្លាយខ្លួនជាធុរកិច្ចជនប្រកបដោយថាមពល ដោយសារសហគមន៍កសិកម្ម មានធនធាន(កសិផល)ខ្លួនឯងស្រាប់។
ឡជីវឧស្ម័ន នឹងរួមចំណែកកាត់បន្ថយចំណាយរបស់គ្រួសារកសិករទាំងក្នុងជីវភាពប្រចាំថ្ងៃ ទាំងក្នុងខ្សែច្រវាក់ផលិតកម្មដំណាំ
រសៀលថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ លោកប្រធានមន្ទីរ បានដឹកនាំសហការីចុះជួបពិភាក្សានិងតម្រង់ទិសថ្នាក់ដឹកនាំសហគមន៍កសិកម្មបៃតងគោកស្រុក រៀបចំរចនាសម្ព័ន្ធធុរកិច្ចនិងការប្រើប្រាស់ឡជីវឧស្ម័នក្នុងសកម្មភាពនៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម