កិច្ចសន្យាផលិតកម្មកសិកម្ម ផ្តល់ផលប្រយោជន៍ដល់គូភាគីទាំងសងខាង ទាំងអ្នកផលិត ទាំងអ្នកទិញ។
អ្នកផលិត បានដឹងច្បាស់ផលិតផលដែលខ្លួនផលិតមានទីផ្សាររួចជាស្រេច អ្នកទិញដឹងច្បាស់ថា ខ្លួនមិនខ្វល់ថាខ្វះវត្ថុធាតុដើមសម្រាប់ខ្សែច្រវាក់កែច្នៃរបស់ខ្នួន ហើយវត្ថុធាតុដើមនោះមានស្តង់ដារត្រឹមត្រូវ។
ពិធីចុះហត្ថលេខាកិច្ចសន្យាផលិតកម្មកសិកម្ម ទិញ លក់ពោតក្រហមរវាងក្រ្មុមហ៊ុនហ្គ្រីនហ្វីតនិងសហគមន៍កសិកម្មជីរោទិ៍រុងរឿង ដែលសម្របសម្រួលដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ គាំទ្រដោយគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម