រាជរដ្ឋាភិបាល បានដាក់ចេញវិធានការ មិនត្រូវឲ្យប្រជាពលរដ្ឋជួបការលំបាក ដោយមិនមានការយកចិត្តទុកដាក់ពីមូលដ្ឋាននោះទេ
ចេញ​ផ្សាយ ២៦ តុលា ២០២៣
92

រាជរដ្ឋាភិបាល បានដាក់ចេញវិធានការ មិនត្រូវឲ្យប្រជាពលរដ្ឋជួបការលំបាក ដោយមិនមានការយកចិត្តទុកដាក់ពីមូលដ្ឋាននោះទេ
នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ឌុង អភិបាលនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភណ័ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាលនិងប្រគល់ស្រូវពូជដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះស្រូវខូចដោយរបបទឹកជំនន់ទន្លេមេគង្គ ២៩១គ្រួសារ ស្មើពូជស្រូវ ២៩១ ០០០គក្រ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ទោះបីជារាជរដ្ឋាភិបាល បានត្រៀមរួចហើយនូវពូជ ស្បៀង សម្រាប់អន្តរាគមន៍ជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋក៏ដោយ តែអ្វីដែលរាជរដ្ឋាភិបាលបានខិតខំបហរឹងប្រែងនោះ គឺមិនចង់ឃើញប្រជាពលរដ្ឋជួបបញ្ហាប្រឈម ដូចជាករណីទឹកលិចខូចខាតដំណាំស្រូវរបស់ប្រជាពលរដ្ឋក្នុងស្រុកអូររាំងឪនេះ នោះទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter