ស្ថានភាពតំបន់រងការខូចខាតដំណាំស្រូវនិងបន្លែដោយរបបទឹកទន្លេមេគង្គ
ចេញ​ផ្សាយ ១៩ តុលា ២០២៣
70

ចាប់ពីពេលនេះ ប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ អាចចុះភ្ជួររាស់និងព្រោះស្រូវរដូវប្រាំងបាន
ព្រឹកថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ លោកប្រធានមន្ទីរ បានដឹកនាំមន្ត្រីជំនាញសហការជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកក្រូចឆ្មារ ក្រុមប្រឹក្សាឃុំទ្រា ឃុំព្រែកអាជី ចុះពិនិត្យស្ថានភាពតំបន់រងការខូចខាតដំណាំស្រូវនិងបន្លែដោយរបបទឹកទន្លេមេគង្គកាលពីខែកញ្ញាកន្លងមក។ តាមការចុះដល់ទីតាំងនិងស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ ពេលនេះ សមស្របអាចឲ្យប្រជាពលរដ្ឋចុះភ្ជួររាស់និងព្រោះស្រូវជាថ្មីបាន។

ចំនួនអ្នកចូលទស្សនា
Flag Counter