ព្រឹកថ្ងៃអាទិត្យ ទី១ ខែតុលា ឆ្នាំ២០២៣
ប្រតិភូធនាគារអភិវឌ្ឃន៍អាស៊ី ដែលម្ចាស់ហិរញ្ញប្បទានគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន
ចុះពិនិត្យវាយតម្លៃពាក់កណ្តាលគម្រោង
នៅប្រព័ន្ធស្រោចស្រពត្រពាំងត្រស់ ក្នុងភូមិថ្មពេជ្រ២ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
អាងទឹកត្រពាំងត្រស់ ត្រូវបានធ្វើការកែលម្អខ្នងទំនប់មេប្រវែង ១ ៨១៥ម និងរៀបចំកសាងប្រឡាមេ ៧ខ្សែ មានប្រវែងសុប ៤ ៥៩០ម៉ែត្រ សម្រាប់ស្រោចស្រពស្រូវ ៣៥០ហិកតា ស្មើ ៣៦០គ្រួសារ ដែលបង្កើនផលិតកម្មឲ្យបាន ២-៣ដងក្នុងមួយឆ្នាំ។
សូមជម្រាបជូនថាគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន ដឹកនាំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមអនុវត្តគម្រោងតាមវិស័យពីក្រសួងអភិវឌ្ឍន៍ជមបទនិងក្រសួងធនធានទឹកនិងឧតុនិយម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម