ព្រឹកថ្ងៃអាទិត្យ ទី១ ខែតុលា ឆ្នាំ២០២៣ លោកប្រធានមន្ទីរ បានអញ្ជើញចុះពិនិត្យស្រែបង្ហាញរបស់កសិករ ចេន សារ៉ាត់ នៅភូមិ ថ្មពេជ្រទី២ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ លើផ្ទៃដី ៣០អារ ដែលអនុវត្តបង្ហាញពូជស្រូវ ចំប៉ីស៧០ ជាពូជថ្មី មានអាយុកាល ៩០ថ្ងៃ។
ឆ្លើយតបទៅនឹងគោលបំណងនៃការអនុវត្តបង្ហាញនេះ មន្ត្រីជំនាញបានផ្តល់ជូនកសិករនូវការយល់ដឹងនិងអនុវត្តបង្គុំបច្ចេកទេសដូចជា ៖
-ការរៀបចំដីស្រែឲ្យរាបស្មើល្អ មានភ្លឺរឹងមាំ
-ប្រើប្រាស់ពូជស្រូវល្អ(ពូជគ្រឹះ ដែលផលិតជាស្រូវពូជសុទ្ធល្អ បាន២ជំនាន់)
-ការប្រើប្រាស់ជី តាមប្រភេទដី
-ការគ្រប់គ្រងទឹក កម្ចាស់ស្មៅ សត្វល្អិត
-ការកាត់ពូជលាយ ដើម្បីធានាបានពូជសុទ្ធល្អ
-ការផ្តល់បច្ចេកទេសប្រមូលផលនិងក្រោយពេលប្រមូលផល។
ក្នុងគោលបំណងបង្ហាញពីលទ្ធផលនៃការអនុវត្តបង្ហាញនេះ មន្ត្រីជំនាញនឹងរៀបចំធ្វើទិវាបង្ហាញ ដើម្បីផ្សព្វផ្សាយដល់កសិករ និងអ្នកពាក់ព័ន្ធក្នុងសហគមន៍ ជំរុញការសាយភាយបង្គុំបច្ចេកទេសកសិកម្ម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម