ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣
-លោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតកសិកម្ម ជាមន្ត្រីក្សេត្រសាស្ត្រ នៃគម្រោង ខ.ផ.ភ
-លោក ហ៊ន់ រី អនុប្រធានការិយាល័យកសិឧស្សាហកម្ម ជាមន្ត្រីកសិឧស្សាហកម្ម នៃគម្រោង ខ.ផ.ភ
ចុះពិនិត្យតាមដាន និងណែនាំបច្ចេកទេសបន្ថែម ដលកសិករ អនុវត្តផលិតកម្មពូជស្រូវផ្ការំដួល ២បង្ហាញ និងពូជស្រូវផ្កាចំប៉ីស៧០ ចំនួន ១បង្ហាញ តាមការពិនិត្យ ស្រូវចំប៉ីស៧០ ដល់ដំណាក់កាល ស្រូវចេញកួរ ចេញផ្កា ស្រុះគ្នាល្អ និងមានការបំផ្កាញពីដង្កូវស៊ីរូងដើមតិច និងបានណែនាំពីវិធានការកម្ចាត់ ដង្កូវដល់កសិករ។ ចំណែកស្រូវផ្ការំដួល ២បង្ហាញ ដល់ដំណាក់កាលពន្លូតដើម មានការលូតលាស់ល្អ ទឹកគ្រប់គ្រាន់ និងបានណែនាំកសិករប្រើប្រាស់ជីបំប៉នលើកទី២ ការសម្អាតស្មៅក្នុងស្រែ និងតាមភ្លឺស្រែ និងការកាត់ពូជលាយ ត្រឹមថ្ងៃទី១០ ខែតុលា យ៉ាងយូរ។
កសិករចូលរួម ០២នាក់ ស្រី ០នាក់ នៅបីម៉ែត្រ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម