ពិធីចុះហត្ថលេខាលេីការទិញលក់ដំឡូងមីស្រស់​រវាងសហគមន៍កសិកម្មកសិករតំបែរ​និងសាយឡូប្រមូលទិញដំឡូង​មីស្រស់
ចេញ​ផ្សាយ ២៩ កញ្ញា ២០២៣
1,392

នៅព្រឹកថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០២៣
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានរៀបចំសម្របសម្រួលពិធីចុះហត្ថលេខាលេីការទិញលក់ដំឡូងមីស្រស់​រវាងសហគមន៍កសិកម្មកសិករតំបែរ​និងសាយឡូប្រមូលទិញដំឡូង​មីស្រស់​ ហេង​ លាភ​ នៅឃុំពពេល​ ស្រុកពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​ ក្រោមអធិបតីភាពលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដោយមានការអញ្ជេីញចូលរួមលោកស្រី យេ វណ្ឌី អភិបាលរងស្រុកតំបែរ លោកអនុប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្ត​ត្បូង​ឃ្មុំ​  លោកជំទប់ទី១ឃុំទឹកជ្រៅ​ លោក​ លោកស្រីប្រធានការិយាល័យ​ ប្រធានក្រុមបឹក្សាភិបាលសហគមន៍​ សមាជិកសហគមន៍ក​សិកម្ម​ និងម្ចាស់សៃឡូ សរុបចំនួន ៥៣នាក់ ក្នុងនោះស្រី ៩នាក់។
បន្ទាប់​ពីគូភាគីទាំងពីរ បង្ហាញពីគោលបំណងនៃការចុះកិច្ចសន្យា ភាគីទាំងពីឬ បានចុះកិច្ចសន្យានៅចំពោះមុខគណៈអធិបតីនិងសមាជិក សមាជិកាសហគមន៍កសិកម្ម។ បន្ទាប់មកអង្គពិធីបានដំណើរការផ្តល់មតិសំណេះសំណាលនិងផ្តាំផ្ញេីដល់ភាគីទាំងពី ដូចតទៅ ៖
-ភាគីទាំងពីរ ត្រូវស្មោះត្រង់នឹងគ្នាក្នុងការចាប់ដៃគូអាជីវកម្មនេះ ដោយត្រូវអនុវត្តឲ្យបានល្អតាមខ្លឹមសារនៃប្រការទាំងឡាយក្នុងកិច្ចសន្យា
-ភាគីទាំងពីរ ត្រូវទទួលខុលត្រូវចំពោះមុខ្បាប់ជាធរមាន
-ភាគី​ទាំងពីរ​ ត្រូវឧស្សាហ៍​ជួបពិភាក្សាគ្នា ដោះស្រាយបញ្ហាដែលកើតមានក្នុងអំឡុងពេលអនុវត្តកិច្ចសន្យា
-ភាគី​ទាំងពីរ ត្រូវពិគ្រោះគ្នា ករណីមានការចង់កែតម្រូវចំណុចណាមួយនៃកិច្ចសន្យា
-សមាជិក សមាជិកា សហគមន៍ដែលចូលរួមក្នុងការលក់ ទិញនេះ ត្រូវចូលរួមឲ្យពេញលេញដើម្បីការអនុវត្តកិច្ចសន្យាបានជោគជ័យ។

ចំនួនអ្នកចូលទស្សនា
Flag Counter