សហគមន៍កសិកម្ម ជាដៃគូប្រកួតប្រជែងក្នុងកិច្ចធុរកិច្ច និងធានានិរន្តរភាពទីផ្សារ
ចេញ​ផ្សាយ ២៩ កញ្ញា ២០២៣
103

ត្បូងឃ្មុំ រសៀលថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣
សហគមន៍កសិកម្ម ជាដៃគូប្រកួតប្រជែងក្នុងកិច្ចធុរកិច្ច និងធានានិរន្តរភាពទីផ្សារ
តាមរយៈកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្ម ផលិត ផលកសិកម្ម (ASPIRE-AT) ខ្ញុំ បានដឹកនាំក្រុម ការងារអនុវត្តកម្មវីធីថ្នាក់ខេត្ត ដោយមានកិច្ចសហការ ជាមួយរដ្ឋបាលស្រុកតំបែរនិងរដ្ឋបាលឃុំគោកស្រុក បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីគោលគំនិតនៃការបង្កើតសហគមន៍កសិកម្ម ដល់ប្រជាពល រដ្ឋនៅមូលដ្ឋាន ភូមិដូនមាស ឃុំគោកស្រុក នៅបរិវេណវត្តដូនមាស ដែលកិច្ចប្រជុំផ្សព្វផ្សាយ មានប្រជាពលរដ្ឋចូលរួមចំនួន ១៥៣នាក់ ក្នុងនោះស្រីចំនួន ៧៨នាក់។
សូមបញ្ជាក់ផងដែរថា ការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ គោលគំនិតនៃការបង្កើតសហគមន៍កសិកម្មនេះឡើង ក្នុងគោលបំណងប្រមែប្រមូលទស្សនប្រជាកសិករឲ្យរួបរួមគ្នាចងក្រងជាសហគមន៍កសិកម្ម ដើម្បីប្រមូលផ្ដុំ កម្លាំងផលិតកម្ម ស្របតាមស្តង់ដារតម្រូវរបស់ទីផ្សារ ពង្រឹងសមត្ថភាពធុរកិច្ចក្នុងសហគមន៍ បង្កើនអំណាច ចចារផ្គត់ផ្គង់ អំណាចចចារតម្លៃ ធានាបាននិរន្តរភាព ទីផ្សារនិងបង្កើតការងារបន្ថែមតាមរយៈសកម្មភាពកែច្នៃកសិផល។

ចំនួនអ្នកចូលទស្សនា
Flag Counter