គម្រោងជំរុញផលិតកម្មគ្រាប់ពូជស្រូវនិងការនាំចេញអង្ករប្រកបដោយគុណភាព
ចេញ​ផ្សាយ ២៦ កញ្ញា ២០២៣
77

ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣
នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ មានរៀបចំពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ និស្សិតស្ម័គ្រចិត្តកសិកម្មឃុំ ក្នុងគម្រោងជំរុញផលិតកម្មគ្រាប់ពូជស្រូវនិងការនាំចេញអង្ករប្រកបដោយគុណភាព ក្រោមអធិបតីភាពឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ 
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានមានមតិសំណេះសំណាលនិងណែនាំតម្រង់ទិសដល់មន្ត្រីនិងនិស្សិតស្ម័គ្រចិត្តអនុវត្តគម្រោងលើ ៨ចំណុចដែលត្រូវគាំទ្រទៅដល់សហគមន៍កសិកម្មផលិតស្រូវពូជនិងស្រូវចំណី ក្នុងនោះរួមមាន ៖
-រៀបចំប្រព័ន្ធពូជសុទ្ធ
-គាំទ្របច្ចេកទេសដល់សហគមន៍កសិកម្មផលិតស្រូវពូជ
-គាំទ្របច្ចេកទេសដល់សហគមន៍កសិកម្មផលិតស្រូវចំណី
-ក្តាប់ពីសក្តានុពលវិស័យកសិកម្មក្នុងឃុំ
-សិក្សាថ្លៃដើមផលិតកម្ម
-រៀបចំស្រែគំរូ
-ក្តាប់ពីតម្រូវការនិងបញ្ហាក្នុងឃុំ
-និងការជ្រើសរើសមន្ត្រីកសិកម្មឃុំ។

ចំនួនអ្នកចូលទស្សនា
Flag Counter