ទន្នន័យកសិកម្មរបស់សហគមន៍ ជាព័ត៌មានមូលដ្ឋានសម្រាប់រៀបចំផែនការអាជីវកម្ម ឆ្ពោះទៅកាន់ទីផ្សារប្រកបដោយនិរន្តរភាព
ចេញ​ផ្សាយ ២៦ កញ្ញា ២០២៣
91

នៅព្រឹកថ្ងៃពុធ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ដដែល លោកប្រធានមន្ទីរបានបន្តដឹកនាំមន្ត្រីជំនាញ និងនិស្សិតស្ម័គ្ររបស់គម្រោងជំរុញផលិតកម្មគ្រាប់ស្រូវពូជនិងការនាំចេញអង្ករប្រកបដោយគុណភាព ជួបពិភាក្សាក្តាប់ពីស្ថានភាពសហគមន៍កសិកម្ម ជាមួយក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មតំបែរមានជ័យ ដែលស្ថិតនៅឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ បន្ទាប់ពីស្តាប់ការរាយការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម លោកប្រធានមន្ទីរ បានផ្តល់ការណែនាំតម្រង់ទិស ៖
១.សហគមន៍ ត្រូវក្តាប់ឲ្យបានពីទិន្នន័យកសិកម្មដែលសមាជិករបស់ខ្លួនកំពុងមាន បន្ទាប់មក រៀបចំក្រុមផលិតទៅ តាមប្រភេទមុខដំណាំ ឬ អាជីវកម្មនីមួយៗ ដោយមានអ្នកទទួលខុសត្រូវច្បាស់លាស់
២.ត្រូវសិក្សាពីទំហំផលិតកម្មនិងរៀបចំផែនការអាជីវកម្ម ដើម្បីជាមូលដ្ឋានក្នុងការស្វែងរកការចរចាជាមួយឈ្មួញ ប្រមូលទិញ ឬ ទីផ្សារជាក់លាក់ 
៣.ត្រូវជំរុញការអនុវត្តតាមបង្គុំបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងអាកាសធាតុ ដើម្បីកាត់បន្ថយថ្លៃដើមផលិត និង ទទួលបានទិន្នផលខ្ពស់
៤.ក្រុមប្រឹក្សាភិបាលសហគមន៍ ត្រូវតែពន្យល់ផ្សព្វផ្សាយដល់សមាជិក បង្កើនការជាវភាគហ៊ុនបន្ថែមទៀត ដើម្បីទទួលបានដើមទុនកាន់តែច្រើន ងាយក្នុងការប្រកបអាជីវកម្មផ្សេងៗ
៥.សូមឲ្យប្អូននិស្សិតស្ម័គ្រ បំពេញការងារជានាយកប្រតិបត្តិរបស់សហគមន៍ ដើម្បីជួយដល់សហគមន៍ក្នុងការរៀបចំផែនការអាជីវកម្ម ឆ្ពោះទៅកាន់ទីផ្សារ។
៥.សហគមន៍ ត្រូវលើកយកបញ្ហាដែលកើតមានជាក់ស្តែង ដើម្បីស្វែងរកដំណោះស្រាយឲ្យបានទាន់ពេលវេលា។

ចំនួនអ្នកចូលទស្សនា
Flag Counter