ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រកបរបរដាំបន្លែនិងប្រគល់គ្រាប់ពូជបន្លែគាំទ្រពីរាជរដ្ឋាភិបាល
ចេញ​ផ្សាយ ២៦ កញ្ញា ២០២៣
77

ព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សហការជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថានស្រុកត្បូងឃ្មុំ រដ្ឋបាលឃុំល្ងៀង ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រកបរបរដាំបន្លែនិងប្រគល់គ្រាប់ពូជបន្លែគាំទ្រពីរាជរដ្ឋាភិបាល ដើម្បីសម្រាលបន្ទុកចំណាយក្នុងបរិបទកូវីដ១៩និងហានិភ័យដោយអតិផរណា ដល់កសិករចំនួន ៦០ គ្រួសារ ដែលជាសមាជិកសហគមន៍កសិកម្មល្ងៀងមានជ័យ នៅភូមិស្មោញ ឃ្ល្ងៀង ស្រុកត្បូងឃ្មុំ។ 
តាមការរៀបរាប់របស់បងប្អូនប្រជាកសិករដាំបន្លែ បានរៀបរាប់ថា វិបត្តិកូវីដ១៩នៅតែបន្តប៉ះពាល់លើការចំណាយធាតុចូលខ្ពស់ គួបផ្សំអតិផរណាដោយសង្គ្រាមអ៊ុយគ្រែន ក៏ធ្វើឲ្យពូជ ជី ថ្នាំ របស់របរផ្សេងទៀតឡើងថ្លៃ ធ្វើឲ្យចំណូលមកវិញទាប។ ម្យ៉ាងទៀត ការប្រែប្រួលអាកាសធាតុ ម្តងក្តៅ ម្តងភ្លៀងធ្លាក់ជោគជាំ ក៏ធ្វើឲ្យបន្លែខូចខាតមួយចំនួនធំដែរ គឺខាតតែម្តង។ បងប្អូនប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានផ្តល់គ្រាប់ពូជបន្លែនាពេលនេះ ដែលអាចកាត់បន្ថយការប្រើប្រាស់ប្រាក់ផ្ទាល់ខ្លួនបានមួយចំនួន។
ជាការផ្តាំផ្ញើ ខ្ញុំ បានផ្តល់ការតម្រង់ទិសដល់បងប្អូនប្រជាកសិករ ៖ 
-ត្រូវអនុវត្តតាមបង្គុំបច្ចេកទេសដែលមន្ត្រីជំនាញផ្តល់ជូនកន្លងមក ជាពិសេសការប្រើប្រាស់ប្រព័ន្ធស្រោចស្រពតំណក់ទឹកនិងកៅស៊ូគ្របរង ដែលធ្វើឲ្យបន្លែរងហានិភ័យទាប ព្រមទាំងកាត់បន្ថយថ្លៃដើមផលិត។
-ត្រូវវអនុវត្តការដាំដុះតាម គោលការណ៍អនុវត្តកសិកម្មល្អ ដើម្បីបង្កើនតម្លៃបន្ថែមដល់បន្លែដែលធានាសុវត្ថិភាពចំណីអាហារសម្រាប់អ្នកបរិភោគ
-ត្រូវរៀបចំផែនការដាំដុះ ជៀសវាងភាពជុញឬតម្លៃទាបនិងត្រូវរៀបចំពង្រីកផែនការផលិតកម្ម ដូចចៅចាក់ស្មុក តែមិនមែនស្រមើស្រមៃដូចចៅចាក់ស្មុក
-ត្រូវសហការឲ្យបានល្អ ក្នុងក្របខណ្ឌសហគមន៍កសិកម្ម ដើម្បីពង្រីកកម្លាំងផលិតកម្មនិងអំណាចចចារតម្លៃកសិផល ជាពិសេសការឈានទៅរកជំនួញទិញលក់ តាមកិច្ចសន្យាផលិតកម្មកសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter