នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានរៀបចំសម្របសម្រួលពិធីចុះហត្ថលេខាលេីការទិញលក់ដំឡូងមីស្រស់រវាងសហគមន៍អភិរក្សពញាក្រែកតំបែរ និងសាយឡូប្រមូលទិញដំឡូងមីស្រស់ ហេង លាភ នៅឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពលោកបណ្ឌិត សំឆោម សង្ហារ អគ្គលេខាធិការរងក្រសួងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន ដោយមានការអញ្ជេីញចូលរួមលោកប្រធាននាយកដ្ឋានកសិ ឧស្សាហកម្ម លោកអភិបាលរងស្រុកពញាក្រែក លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ លោកនាយករងរដ្ឋបាលស្រុក លោកជំទប់ទី២ឃុំពពេល លោក លោកស្រីប្រធានការិយាល័យ អនុប្រធានការិយាល័យ ប្រធានក្រុមបឹក្សាភិបាលសហគមន៍ សមាជិកសហគមន៍កសិកម្ម និងម្ចាស់សៃឡូ សរុបចំនួន ១៥៣នាក់ ក្នុងនោះស្រី ១២នាក់។
បន្ទាប់ពីគូភាគីទាំងពីរ បង្ហាញពីគោលបំណងនៃការចុះកិច្ចសន្យា ភាគីទាំងពីឬ បានចុះកិច្ចសន្យានៅចំពោះមុខគណៈអធិបតីនិងសមាជិក សមាជិកាសហគមន៍កសិកម្ម។ បន្ទាប់មកអង្គពិធីបានដំណើរការផ្តល់មតិសំណេះសំណាលនិងផ្តាំផ្ញេីដល់ភាគីទាំងពី ដូចតទៅ ៖
-ភាគីទាំងពីរ ត្រូវស្មោះត្រង់នឹងគ្នាក្នុងការចាប់ដៃគូអាជីវកម្មនេះ ដោយត្រូវអនុវត្តឲ្យបានល្អតាមខ្លឹមសារនៃប្រការទាំងឡាយក្នុងកិច្ចសន្យា
-ភាគីទាំងពីរ ត្រូវទទួលខុលត្រូវចំពោះមុខ្បាប់ជាធរមាន
-ភាគីទាំងពីរ ត្រូវឧស្សាហ៍ជួបពិភាក្សាគ្នា ដោះស្រាយបញ្ហាដែលកើតមានក្នុងអំឡុងពេលអនុវត្តកិច្ចសន្យា
-ភាគីទាំងពីរ ត្រូវពិគ្រោះគ្នា ករណីមានការចង់កែតម្រូវចំណុចណាមួយនៃកិច្ចសន្យា
-សមាជិក សមាជិកា សហគមន៍ដែលចូលរួមក្នុងការលក់ ទិញនេះ ត្រូវចូលរួមឲ្យពេញលេញដើម្បីការអនុវត្តកិច្ចសន្យាបានជោគជ័យ។