ធ្លាប់តែឭកាហ្វេមណ្ដលគីរី តែមិនធ្លាប់បានឃើញផ្លែដូចពេលនេះនោះទេ ទើបនៅរសៀលថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០២៣ ដដែលនេះ ខ្ញុំនិងភរិយា បានបន្តដំណើរចុះពិនិត្យដំណាំម្រេចរបស់កសិករនៅស្រុកមេមត់ ដែលបានដាំលើផ្ទៃដី ២,៥ហិកតា អស់រយៈពេល ៣ឆ្នាំមកហើយ។ ទឹកដីមេមត់ មិនត្រឹមតែផ្តល់ប្រភេទដំណាំប្លែកៗដូចជាទុរេន មង្ឃុត សាវម៉ាវ ដែលនៅតំបន់ផ្សេងទៀតលំបាកដាំនោះទេ តែពេលនេះខ្ញុំ បានឃើញ ផ្លែកាហ្វេស្រស់ពិតៗ កំពុងផ្តល់ផ្លែយ៉ាងល្អ យ៉ាងច្រើនគួរឲ្យកត់សម្គាល់។ តាមការសួរប្រវត្តិដាំកាហ្វេ កសិករ បានរៀបរាប់ថា តាមពិតទៅក្នុងភូមិសាស្ត្រស្រុកមេមត់ មានតំបន់២ ដែលមានប្រវត្តិដាំកាហ្វេតាំងពីជំនាន់អាណានិគមនិយមបារាំង។ ដោយលំបាកទីផ្សារ ក៏ខកខានទៅវិញ។ ចម្ការកាហ្វេនេះ ក៏ស្ថិតលើដីចម្ការកាហ្វេចាស់ដែរ។
ចូរនាំគ្នាលើកម្ពស់និងគាំទ្រផលិតផលក្នុងស្រុក
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម