ព្រឹកថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០២៣ នៅកសិដ្ឋានចិញ្ចឹមគោលោក ហួត លាង នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ កសិករចិញ្ចឹមគោក្នុងខេត្តស្ទឹងត្រែង ២០រូប ដឹកនាំដោយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានចុះសិក្សាស្វែងយល់ពីបទពិសោធន៍ជោគជ័យនុងបញ្ហាប្រឈមក្នុងការចិញ្ចឹមគោបំប៉នយកសាច់។
ការផ្លាស់ប្តូរដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក ពិតជាមានសារៈសំខាន់និងចាំបាច់។
លោក ហួត លាង កសិករជោគជ៧យក្នុងការចិញ្ចឹមគោយកសាច់ បានរៀបរាប់ថា កត្តាដែលធ្វើឲ្យគាត់ជោគជ័យ គឺដោយសារការអនុវត្តតាមបច្ចេកទេសនិងការដាំស្មៅចំណីសត្វជាចំណីគោ។ នៅឆ្នាំ២០១៣ ចាប់ផ្តើមចិញញចឹម ៧ក្បាល ដល់ឆ្នាំ២០១៦ កើនបានតែ៣៨ក្បាលប៉ុណ្ណោះ។ ប៉ន្តែនៅឆ្នាំ២០១៦ដដែល បន្ទាប់ពីទទួលបានការណែនាំតម្រង់ទិសពីមន្ត្រីជំនាញពទ្យសត្វពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើឲ្យការចិញ្ចឹមគោរបស់ខ្ញុំមានការលូតលាស់ជាខ្លាំង។ មកដល់បច្ចុប្បន្ន ក្នុងក្រោលមានគោប្រមាណ ១ ០០០ក្បាល ហើយចម្ការស្មៅ មាន១៣ហិកតា។ នៅរដូវវស្សា មិនជួបបញ្ហាស្មៅនោះទេ តែរដូវប្រាំងខ្វះស្មៅ តែខ្ញុំបាន ធ្វើផ្អកស្មៅ ផ្អកពោត ផ្អកចំបើង ដែលអាចជំនួសស្មៅស្រស់បាន ធ្វើឲ្យគោមានការលូតលាស់ធម្មតា។ ស្មៅស្រស់ ឬ ផ្អកស្មៅ ៧៥% រួមផ្សំ ចំណីសម្រេចនិងកាកស្រាបៀរ ២៥% ជារូបមន្តចំណីដែលកំពុងប្រើប្រាស់សព្វថ្ងៃ។ គោរស់ ពិតជាធ្លាក់ថ្លៃ តែគោដែលខ្ញុំលក់បច្ចុប្បន្នតម្លៃនៅតែជាង១០ ០០០រៀលក្នុងមួយគីឡូក្រាមហើយសឹងតែរកគោលក់មិនបាន ដោយគេឲ្យតម្លៃថា សាចើគោខ្ញុំល្អ ឆ្ងាញ់។ រាលើថ្ងៃ ខ្ញុំលក់គោបានពី៧ទៅ១០ក្បាលក្នុងមួយថ្ងៃ។ ឲ្យតែថាគោខ្ញុំ មិនខ្វះអ្នកទិញនោះទេ។ ដូច្នេះហើយ បានជាខ្ញុំសំណូមពរដល់អ្នកសាយភាយពីខ្ញុំ(ចិញ្ចឹមមតាមបច្ចេកទេសខ្ញុំ) អនុវត្តឲ្យបានតាមខ្ញុំ ដើម្បីទទួលបានសាច់គោស្តង់ដារដូចខ្ញុំ ងាយរកទីផ្សារ។
ម្យ៉ាងទៀត ការបង្កាត់គោតាមបែបសិប្បនិម្មិត ក៏អាចធ្វើឲ្យយើងជម្នះបានកត្តាតម្លៃសាច់បានផងដែរ ព្រោះថា គោបង្កាត់តាមបែបសិប្បនិម្មិត ផ្តល់ការលូតលាស់លឿន សាច់ច្រើន។ កូនគោបង្កាត់តាមបែបសិប្បនិម្មិតអាយុ ៣ខែ បានផ្តល់ទម្ងន់ ៣០០គ.ក្រ ស្មើនឹងគោស្រែអាយុ ២ឆ្នាំទៅហើយ។
មានមតិក្នុងដំណើរទសស្នកិច្ចសិក្សានេះ ខ្ញុំ បានលើកឡើង កត្តាបច្ចកទេសនិងការដាំស្មៅចំណីសត្វ ជាគន្លឹះធ្វើឲ្យការចិញ្ចឹមគោបំប៉នយកសាច់ ទទួលបានជោគជ័យ កាត់បន្ថយប្រឈមក្នុងផលិតកម្ម។ ការបង្កាត់សិប្បនិម្មិត ក៏ត្រូវតែយកចិត្តទុកដាក់ផងដែរ។ ទន្ទឹមនេះ យើងត្រូវចងក្រងគ្នាជាសហគមន៍កសិកម្មមួយឡើង ដើម្បីដំណើរការផលិតកម្មមានផែនការច្បាបស់លាស់ តាមស្តង់ដារមួយដូចគ្នា ងាយចាប់យកទីផ្សារ និងគេចផុតពីការបង្អាប់ថ្លៃ។ ម្យ៉ាងទៀត នៅពេលក្លាយជាសហគមន៍កសិកម្ម អាចពង្រីកផលិតកម្មកែច្នៃ បង្កើតការងារនិងបង្កើនតម្លៃបន្ថែមដល់សាច់គោផងដែរ។ តាមការសិក្សាបឋមរបស់មន្ត្រីជំណាញមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានបង្ហាញថា ក្នុងករណីចិញ្ចឹមបំប៉នគោយកសាច់ ក្នុងគោលបំណងបានចំណេញ ជាចំណូលក្នុងគ្រួសារ ត្រូវចិញ្ចឹមមិនតិចជាង ៥០ក្បាលក្នុងមួយឆ្នាំ ឬ អាចលក់ចេញមិនតិចជាង ៥ក្បាលក្នុងមួយខែនោះទេ។ ការអញ្ជើញមកបំពេញទស្សនកិច្ចរបស់លោកប្រធានមន្ទីរនិងបងប្អូនប្រជាកសិករចិញ្ចឹមគោពេលនេះ ជាការផ្តល់តម្លៃដល់ការខិតខំប្រឹងប្រែងរបស់លោក ហួត លាង និងទទួលស្គាល់ពីអ្វីដែលជាបទពិសោធន៍ល្អ ហើយក៏ចង់បានមកវិញនូវការផ្តល់មតិស្ថាបនាកែលម្អក្នុងខ្សែច្រវាក់របស់លោក ហួត លាង។ សូមជូនពរ បងប្អូនទាំងអស់ដែលបានមកកាន់ទីនេះ នាំយកនូវអ្វីដែលល្អដាក់បញ្ចូលក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនទទួលបានលទ្ធផលល្អ ទទួលបានប្រាក់ចំណេញនិងដំណើរត្រឡប់ទៅវិញប្រកបដោយសុវត្ថិភាព។