អញ្ញើញចុះសួរសុខទុក្ខបងប្អូនប្រជាកសិករ ដែលបានផ្លាស់ប្តូរទម្លាប់ការដាំបន្លែ
ចេញ​ផ្សាយ ២៥ កញ្ញា ២០២៣
70

នាល្ងាចថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០២៣ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានអញ្ញើញចុះសួរសុខទុក្ខបងប្អូនប្រជាកសិករ ដែលបានផ្លាស់ប្តូរទម្លាប់ការដាំបន្លែ មកការដាំដោយប្រើកៅស៊ូគ្របរង ប្រើទុយោដំណក់ ប្រើទុយោសាច

ដែលធ្វើឲ្យការដាំដុះមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ សន្សំសំចៃទឹក កាត់បន្ថយចំណាយទាំងកម្លាំងពលកម្មនិងថវិកា។នេះ មួយផ្នែកបានមកពីការខិតខំប្រឹងប្រែងផ្សព្វផ្សាយបច្ចេកទេសយ៉ាងសស្រាក់សស្រាំរបស់មន្ត្រីជំនាញក្នុងរយៈពេលជាង៦-៧ឆ្នាំចុងក្រោយនេះ។
តែយ៉ាងណា បញ្ហាទុនសម្រាប់ទិញគ្រាប់ពូជ គ្រាប់ពូជ មានហានិភ័យខ្ពស់(បណ្តុះមិនដុះ) ទុនសម្រាប់ទំនើបកម្មប្រព័ន្ធស្រោចស្រពនៅតែមាន ដែលទាមទារនូវការគាំទ្របន្ថែមពីគ្រប់ភាគី។
 

ចំនួនអ្នកចូលទស្សនា
Flag Counter