នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ រិទ្ធីថា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំដឹកនាំដោយឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អភិបាល អភិបាលរងនៃគណៈអភិបាលស្រុកអូររាំងឪ ត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ក្រុមប្រឹក្សាឃុំអំពិលតាពត ស្រុកអូររាំងឪ(ដំណាំស្រូវ) ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ(ដំណាំពោត) និងឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ(ដំណាំពោត) បានចុះជួបប្រជាពលរដ្ឋដែលមានដំណាំរងការជន់លិចរបបទឹកទន្លេមេគង្គនិងពិនិត្យជាក់ស្តែងដំណាំស្រូវនិងដំណាំពោតដែលបានជន់លិច។