ព្រឹកថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ មានរៀបចំពិធីប្រកាសក្រុមនិស្សិតស្ម័គ្រចិត្តចុះមកបំពេញការងារនៅខេត្តត្បូងឃ្មុំចំនួន ៧រូប ក្នុងគម្រោងជំរុផលិតកម្មគ្រាប់ពូជស្រូវនិងការនាំចេញអង្ករប្រកបដោយគុណភាពនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពឯកឧត្តម ឡឹក សុធា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីលោកអភិបាលរងស្រុកតំបែរ អូររាំងឪ និងស្រុកពញាក្រែក លោកអនុប្រធានមន្ទីរក រុ នេ លោក លោកស្រីប្រធានអង្គភាពចំណុះមន្ទីរ លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថាន លោកមេឃុំ ក្រុមប្រឹក្សាភិបាលសហកគមន៍កសិកម្មពាក់ព័ន្ធនិងប្អូនៗនិស្សិតស្ម័គ្រចិត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម