ពិធីបុណ្យ រុក្ខទិវា ៩ កក្កដា និងទិវាមច្ឆជាតិ ១ កក្កដា ស្ថិតក្នុងភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ចេញ​ផ្សាយ ០៧ កក្កដា ២០២៣
385

ព្រឹកថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រារព្ធពិធីបុណ្យ រុក្ខទិវា ៩ កក្កដា និងទិវាមច្ឆជាតិ ១ កក្កដា នៅអាង សោភ័ណ្ឌ ស្ថិតក្នុងភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីឯកឧត្តម លោកជំទាវ អភិបាលរងនៃគណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមប្រធានសាលាដំបូង ព្រះរាជអាជ្ញាអមសាលាដំបូង លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ  លោកអភិបាលនៃអភិបាលស្រុកត្បូងឃ្មុំ និងមានការចូលរួមពីលោកគ្រូ អ្នកគ្រូ កងកម្លាំងទាំងបី ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស សរុបប្រមាណ ៥០០នាក់។ 
ក្នុងអង្គពិធីបុណ្យ រុក្ខទិវា និងទិវាមច្ចជាតិ បានដាំកូនឈើជានិម្មិតរូបលើផ្ទៃដីប្រមាណ ២ហិកតា និង លែងកូនត្រីពូជក្នុងស្រុក ២១ ០០០ក្បាល។
ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត បានអំពាវនាវឲ្យមានការចូលរួមដាំកូនឈើនិងលែងកូនត្រីឲ្យបានទូលំទូលាយ គ្រប់ទីកន្លែង ដើម្បីបង្កើតភាពបៃតងនិងប្រភពអាហារូបត្ថម្ភ។ សូមចូលរួមថែរក្សាកូនឈើដែលបានដាំនិងមិនត្រូវនេសាទត្រីក្នុងអាងទាំង២ លើកលែងតែការស្ទូចត្រីដោយសន្ទូចផ្លែមួយក្នុងទម្រង់បម្រើឲ្យវិស័យទេសចរណ៍។

ចំនួនអ្នកចូលទស្សនា
Flag Counter